ក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកនឹងចាប់ផ្ដើមពីចំណុចដំបួង របស់ WordPress នឹង រៀនបង្កើត Theme បង្កើត Plugin រៀបចំ ថែរក្សាអោយវែបសាយមានសុវត្ថិភាព។
គោលបំណង
- ចាប់ផ្ដើមដំបួងជាមួយ WordPress, បង្កើតអត្ថបទថ្មី នឹងនាំចូលអត្ថបទដែលមានស្រាប់
- រៀនពីរបៀបផ្លាស់ប្តូអ្វីដែលមានស្រាប់លើទំព័រ នឹងផ្លាស់ប្តូអត្ថបទលើប្លក់
- រៀនពីរបៀបគ្រប់គ្រង់ Media audio/video player និងឯកសាផ្សេងទៀត
- រៀនពីរបៀបបញ្ចូល Theme ថ្មី និង Plugins ថ្មី
- រៀនពីរបៀបបំលែង Photoshop(PSD) ទៅ HTML រួចហើយបំលែង ពី HTML ទៅ Theme របស់ WordPress
- រៀនពីរបៀបបង្កើត WordPress Plugins
- តើត្រូវដំឡើង Plugins អ្វីខ្លះបន្ទាប់ Setup WordPress នៅលើវែបសាយ ឬប្លក់របស់អ្នក
- ធ្វើយ៉ាងមេចទើបអោយ WordPress អាចដំណើរការបានលឿន(Site Performance)
- SEO (Search Engine Optimization) ជាមួយ WordPress
- រៀនពីរបៀបបង្ហោះវែបសាយរបស់អ្នក ទៅកាន់ Web Hosting ពិតប្រាកដ
- រៀនពីរបៀបធ្វើអោយវែបសាយរបស់អ្នកមានសុវត្ថិភាពខ្ពស់
- សូមអានលម្អិត មាតិកាមេរៀន
វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមបើកនៅថ្ងៃទី ២៣ កុម្ភៈ ខាងមុខនេះហើយ រៀនក្នុងមួយសប្តាហ៍ ៥ម៉ោង គឺនៅថ្ងៃសៅរ៍ នឹងអាទិត្យ ចាប់ពីម៉ោង ២:០០ ទៅដល់ម៉ោង ៤:៣០ រសៀល នុងវគ្គនេះនឹងចំណាយពេលប្រហែល ៥០ម៉ោង ទៅ ៦០ម៉ោង។
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកខ្ញុំ៖
- ទូរស័ព្ទ ០១១ ៧៣៥ ៩១៨
- អ៊ីម៉ែល sophy.prak@gmail.com
- ផែនទីលើ Google Map http://goo.gl/GCt4R
បញ្ជាក់ក្នុងវគ្គនេះ យើងនឹងទទួលសិស្សនិស្សិតតែ ៨នាក់ប៉ុណ្ណោះ ក្រោយបញ្ចប់វគ្គ យើងនឹងចេញលិខិតបញ្ចាក់ការសិក្សា ដោយធ្វើការប្រលងបញ្ចប់។







ហើយតម្លៃប៉ុន្មានដែរ បង។ វគ្គនេះខ្ញុំពិតជាចាប់អារម្មណ៏តែវាជាន់គ្នានឹង Barcamp នៅសៀមរាប (ស្តាយដែរ) ខ្ញុំអាចចូលរៀនដែរបានអត់ កំពុងតែអត់សូវចេះប្រើផង ចូលក្រោយគេក៏បានដែរ។
អគុណប្អូន សុវណ្ណដារ៉ា ដែលចាប់អារម្មណ៍ តម្លៃគឺ $១០០ សម្រាប់សិស្សម្នាក់។ បងគិតថានឹងបើកបន្ទាប់ពី Barcamp Angkor រួចសិន ប៉ុន្តែកូនសិស្សដែលគាត់ចង់រៀននោះ មានពេលវេលាខ្លី អញ្ចឹងហើយទើបបងមិនបានទៅ Barcamp Angkor ដោយសាត្រូវបើកវគ្គនេះ។ បុន្តែប្អូននៅតែអាចចូលរៀនបានព្រោះ ថាបងត្រូវបន្ថែមម៉ោង PHP អោយពួកគាត់នៅសប្តាហ៍ដំបូង។